ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា (ស៊ូរ៉ាវមួយខ្នង) និងប្រគល់ អំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១២០គ្រួសារ ដែលមានជីវភាពខ្វះខាតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ
-ដីសម្រាប់ធ្វើស៊ូរ៉ាវនោះ បានមកពីការជួយឧបត្ថម្ភ របស់លោក ម៉ា ទី និងក្រុមគ្រួសារ ។
-និងអំណោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ១៥គីឡូក្រាម ស្ករស កន្លះគីឡូក្រាម ប្រេង១ដប បានមកពីការជួយឧបត្ថម្ភរបស់ លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីអប់រំនឹងអភិវឌ្ឍន៍ ព្រមទាំងសហការី។
ថ្ងៃអាទិត្យ ១៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ March 19, 2023





















