រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ មី ប្រធានក្រុមប្រឹក្សា ក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ តំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីចុះសួរសុខទុក្ខ និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សារ៉ាវ ០១ ខ្នង ព្រមទាំងចែកអំណោយជាកញ្ចប់អាហារជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១២០ គ្រួសារ

ថ្ងៃអាទិត្យ ១៣រោច  ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩:២០ នាទីព្រឹក លោក យូ មី ប្រធានក្រុមប្រឹក្សា ក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ តំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីចុះសួរសុខទុក្ខ និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សារ៉ាវ ០១ ខ្នង ព្រមទាំងចែកអំណោយជាកញ្ចប់អាហារជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១២០ គ្រួសារ ដែលរស់ក្នុងភូមិ៤ សង្កាត់ដងទង់ចំណាយថវិកាសរុបស្មើ២៧.០០០ដុល្លារអាមេរិក អំណោយទាំងនោះទទួលបានពីសប្បុរសជនផ្តល់តាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដឹកនាំដោយបណ្ឌិត រ៉ូស ម៉ានសះរី ។
ពិធីនេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ ។ នឹងបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសរួមមានតំណាងមន្ទីរធម្មការ និងសាសនាខេត្តកោះកុង អាជ្ញាធរភូមិ សង្កាត់ សមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា(CMYA) ខេត្តកោះកុង ដឹកនាំដោយលោកឡឹប កត្តារី ប្រធានកិត្តិយស លោក សុះ ម៉ាត់លី ប្រធាន សមាជិក សមាជិកាគណ:ចលនាខេត្ត យុវជន ស.ស.យ.ក តំណាងលោក ម៉ា ទី ម្ចាស់គម្រោងដីឡូត៍ឧបត្ថម្ភដីសំរាប់សាងសង់សារ៉ាវ និង បងប្អូនសាសនិចឥស្លាមមួយចំនួន។
កម្មវីធីនេះប្រារពឡើងនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង  ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង