រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងជាប្រធានក្រុមការងារសាងសង់មណ្ឌលសុខភាពឃុំជ្រោយស្វាយ បានអញ្ជើញចុះទៅវត្តជលទ្ធារាម ហៅវត្តជ្រោយស្វាយ យាងព្រះពុទ្ធបដិមាមកតម្កល់នៅទីអារាមនេះ សម្រាប់ពុទ្ធបរិស័ទ្ធគោរពបូជា និងបានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព និងដើម្បីពន្លឿនការសាងសង់មណ្ឌលសុខភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងជាប្រធានក្រុមការងារសាងសង់មណ្ឌលសុខភាពឃុំជ្រោយស្វាយ អមដំណើរដោយអនុប្រធានក្រុមការងារ សមាជិកក្រុមការងារសាងសង់ បានអញ្ជើញចុះទៅវត្តជលទ្ធារាម ហៅវត្តជ្រោយស្វាយ យាងព្រះពុទ្ធបដិមាមកតម្កល់នៅទីអារាមនេះ សម្រាប់ពុទ្ធបរិស័ទ្ធគោរពបូជា។បន្ទាប់មកឯកឧត្តម ក៏បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព និងដើម្បីពន្លឿនការសាងសង់មណ្ឌលសុខភាព ព្រមទាំងបានផ្តល់ការឧបត្ថម្ភដល់ក្រុមជាងសាងសង់មណ្ឌលសុខភាព ចំនួន ០៥ នាក់ ក្នុងម្នាក់ៗទទួលបានខោអាវ ០១ សម្រាប់ មី ០១ កេសតូច និងថវិកាក្នុងម្នាក់ចំនួន ២០.០០០ រៀល មេភូមិ សមាជិកឃុំ និងកម្លាំងសឹករងស្រែអំបិល ចំនួន ០៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០.០០០ រៀល និងខោអាវ ០១ សម្រាប់ ។
ថ្ងៃអាទិត្យ ១៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ March 19, 2023

អត្ថបទទាក់ទង