រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែង បានរៀបចំកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់(គកនក) ប្រចាំខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយ លោក កាយ ក្រុង ចៅសង្កាត់ និងជាប្រធានគណ:កម្មាធិការ

ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣វេលាម៉ោង ០២:៣០នាទីរសៀល រដ្ឋបាលសង្កាត់ស្ទឹងវែងបានរៀបចំ កិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ (គកនក) ប្រចាំខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយ លោក កាយ ក្រុង ចៅសង្កាត់ និងជាប្រធានគណ:កម្មាធិការ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោមៈ
១.ពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាង កំណត់ហេតុខែមុន
២.រាយការណ៍ និងពិភាក្សាអំពីសេវាកម្មសុខភាព
៣. រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤.រាយការណ៍អំពីការចេញសំបុត្រអត្រានុគូលដ្ឋានគ្រប់ប្រភេទ
៥. រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនឹងការងារស្រ្ដី និងកុមារនៅក្មុងសង្កាត់
៦. រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងសង្កាត់
៧.រាយការណ៍ អំពីការប្រើប្រាស់ថវិការបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ
៨.រាយការណ៍ និងពិភាក្សាពីការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
៩.ផ្សេងៗ
        កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលាសង្កាត់ស្ទឹងវែង ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង