រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សយ សឿន ចៅសង្កាត់រងទី១ តំណាងលោកចៅសង្កាត់ បានបើកកិច្ចប្រជុំប្រចាំខែមីនា របស់គណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់

ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ២:១៥នាទីរសៀល លោក សយ សឿន ចៅសង្កាត់រងទី១ តំណាងលោកចៅសង្កាត់ បានបើកកិច្ចប្រជុំប្រចាំខែមីនា របស់គណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ សង្កាត់ ដែលមានរបៀបវារៈដូចខាងក្រោម :
១-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែស្តីពីការអនុវត្តការងារសេវាសង្គម
២-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែស្តីពីការអនុវត្តថវិកាសេវាសង្គម
៣-ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា ដែរពាក់ព័ន្ធនឹងសេវាសង្គម
៤-ពិភាក្សា និងអនុម័តផែនការការងារសម្រាប់ខែបន្ទាប់។
កិច្ចប្រជុំនេះ មានសមាជិកចូលរួម ៨នាក់ ស្រី៥នាក់ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង