រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់លើកទី០៩ ឆ្នាំទី០២ អណត្តិទី៥ ក្រោមអធិបតីភាពលោកស្រី ផឹង ពិសី ប្រធានក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ និងលោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០ នាទីព្រឹក រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់លើកទី៩ ឆ្នាំទី០២ អណត្តិទី៥ ក្រោមអធិបតីភាពលោកស្រី ផឹង ពិសី ប្រធានក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ និង លោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ០៩រូប ស្រី ០៤រូប
របៀបវារៈនៃកិច្ចប្រជុំមាន ៖
១. ពិនិត្យកូរ៉ូមនៃកិច្ចប្រជុំ
២. ពិនិត្យនិងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំ
     ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣
៣. ពិនិត្យនិងអនុម័តរបាយការណ៍រដ្ឋបាលសង្កាត់
     ប្រចាំខែមីនា ឆ្នាំ២០២៣
៤. ពិនិត្យនិងអនុម័តលើដីការស្ដីពីការតែងតាំង
     សមាសភាព នៃរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្ដ
     រាយរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ
     សង្កាត់ស្មាច់មានជ័យ
៥. ពិនិត្យនិងអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ និង
     ផែនការសកម្មភាពថវិកាប្រចាំឆ្នាំ២០២៣ របស់
     គណៈកម្មាធិការទទួលបន្ទុកកិច្ចការស្រ្ដី និងកុមារ
     សង្កាត់
៦. មតិយោបល់របស់សមាជិកនៃអង្គប្រជុំ
៧. មតិបូកសរុបរបស់ប្រធានអង្គប្រជុំ និងបញ្ហាផ្សេងៗ
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង១០:៣០នាទីព្រឹក។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង