លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុក តំណាង លោក ក្រូច បូរីសីហាអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមកាងារនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយអគ្គិសភ័យឆេះផ្ទះ ចំនួន៦ គ្រួសារ កាលពីវេលាម៉ោង ៥ ទៀបភ្លឺ នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានរាយនាមដូចខាងក្រោម៖
១/ ឈ្មោះ ម៉ៅ ផាន្នី
២/ ឈ្មោះ ពេទ្រ ហេង
៣/ ឈ្មោះ ពេជ សូផាត
៤/ ឈ្មោះ យិន គីមលាង
៥/ឈ្មោះ មី សូភី
៦/ឈ្មោះ គយ សំណាង
សម្ភារៈដែលអនុសាខាផ្តល់ជូនក្នុង១គ្រួសារទទួលបាន
- អង្ករ ២៥គីឡូ
- ទឹកស៊ីអ៊ីវ ១យួរ
- ទឹកត្រី១យួរ
-មី១កេស
-ត្រីខ១យួរ
-ប៊ីចេងក០,៥គីឡូ
-ស្ករស១គីឡូ
-អំបិល១គីឡូ
-តង់១
និងថវិការបស់កាកបាទក្រហមឃុំក្នុងមួយគ្រួសារចំនួន ២០០,០០០រៀល
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ៣ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
March 24, 2023
ទិវាពិភពលោកកំចាត់ជម្ងឺរបេង (World Tuberculosis Day)