ក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាព ឃុំជ្រោយស្វាយ សូមគោរពថ្លែងអំណរគុណចំពោះលោកអនុសេនីយ៍ទោ បូរី សុខប៉ន និងលោកស្រី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ដើម្បីចូលរួមកសាងមណ្ឌលសុខភាពនៅឃុំជ្រោយស្វាយ ។
ក្នុងនាមឯកឧត្តម យន្ត មីន និងក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាពឃុំជ្រោយស្វាយ សូមគោរពជូនពរលោក និងលោកស្រី ព្រមទាំងបុត្រ និងក្រុមគ្រួសារ សូមមានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច ។
ថ្ងៃសុក្រ ៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ March 24, 2023


