មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '110' WHERE `post_id` = 332150 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី់ការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី់ការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យនិងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ នាពេលនេះ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ធនធាននិងបច្ចេកទេស ទោះបីប្រទេសកម្ពុជា ក៏ដូចជាសកលលោកកំពុងប្រឈមមុខនឹងការរីរាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនូវតែផ្តល់ថវិកាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដែរ។ វគ្គនេះមានគោលបំណងបង្កើនសមត្ថភាពក្នុងការរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យនិងវាយតម្លៃឆ្លើយតបនឹងយេឌ័រ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការ អាទិភាពរបស់រាជរដ្ឋាភិបាល (គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា យុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ផែនការគោលនយោបាយជាតិប្រជាជន ផែនការនារីរតនៈ និងផែនការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ជាដើម) និងដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងចូលរួមចំណែកក្នុងការសម្រេចបានរបៀបវារៈ ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។
ដូច្នេះ ដើម្បីឱ្យវគ្គបណ្តុះបណ្តាលបានទទួលជោគជ័យ ទាល់តែមានការចូលរួមពី លោកស្រី លោក នាងកញ្ញាទាំងអស់ ដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ ការអភិវឌ្ឍធនធានមនុស្សជាកត្តាចម្បង ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព មានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីអនុវត្ត ការងារឱ្យមានប្រសិទិ្ធភាពខ្ពស់។ ដូចនេះ ខ្ញុំជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យលោកស្រី លោក នាងកញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង មន្ទីរកិច្ចការនារី និងអ្នកទទួលបន្ទុកកិច្ចការនារី ឃុំ សង្កាត់ ទទួលបាននូវចំណេះដឹង ស្តីពីរៀបចំផែនការ ស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេឌ័រ ដែលជា មូលដ្ឋានគ្រឹះដ៍ល្អប្រសើរបន្ថែមទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួន៕
ថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ March 28, 2023

អត្ថបទទាក់ទង