រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានចូលរួមក្នុងពិធីប្រកាសតែងតាំងគណៈកិតិ្តយស គណៈកម្មាធិការអនុសាខា និងក្រុមកាកបាទក្រហមនៃឃុំទាំង៤ នៃស្រុក នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ។

ថ្ងៃអង្គារ ០៧ កើត ខែ ចេត្រ ឆ្នាំខាល  ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៣    នៅវេលាម៉ោង ៨ ០០នាទីព្រឹក លោកស្រី លិ ឡាំង  មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិទាំង៣ភូមិ ចូលរួមក្នុងពិធីប្រកាសតែងតាំងគណៈកិតិ្តយស  គណៈកម្មាធិការអនុសាខា  និងក្រុមកាកបាទក្រហមនៃឃុំទាំង៤ នៃស្រុកកោះកុង ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ៕

អត្ថបទទាក់ទង