រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខេង សំខាន់អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ សហការជាមួយក្រុមការងារមន្ទីរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារឧទ្យានជាតិបូទុមសាគរ បានចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដាច់ដោយដុំ ស្ថិតនៅក្នុងឃុំថ្មស និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ដោយមានការចាត់តាំងពី លោក ក្រួច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក ខេង សំខាន់អភិបាលរងស្រុកដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ សហការជាមួយក្រុមការងារមន្ទីរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារឧទ្យានជាតិបូទុមសាគរ បានចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដាច់ដោយដុំ  ស្ថិតនៅក្នុងឃុំថ្មស និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

លទ្ធផលការចុះពិនិត្យទីតាំងនីមួយៗ៖ 

-វេលាម៉ោង ៨ៈ៣០នាទីព្រឹក ក្រុមការងាចុះពិនិត្យទីតាំងស្នើសុំចុះបញ្ចីដីរបស់មន្ទីរកសិកម្មបានចំនួន ៣ទីតាំង ២ទីតាំងសិ្ថតនៅភូមិចម្លងគោ ឃុំថ្មស និង ១ទីតាំងទៀត ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

តរមកនៅថ្ងៃដដែលក្រុមការងារបានចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដីរបស់មន្ទីបរិស្ថានខេត្ត បានចំនួន២ទីតាំង ទីតាំងទី១ស្ថិតនៅភូមិជីត្រះ និង១ទីតាំងទៀតសិ្ថតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ 

====================

ថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

March 28, 2023

វេលាម៉ោង ០៨ :៣០ នាទីព្រឹក

អត្ថបទទាក់ទង