មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '191' WHERE `post_id` = 332295 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួស និងតែងតាំង ប្រធាន អនុប្រធានគណៈកិត្តិយស ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួស និងតែងតាំង ប្រធាន អនុប្រធានគណៈកិត្តិយស ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវមនោសញ្ចេតនាដ៏កក់ក្តៅចំពោះ លោក លោកស្រី គណៈកម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំ ដែលមានឆន្ទៈចូលរួមចែករំលែកពេលវេលាបម្រើ ក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋាន ដើម្បីជាសេនាធិការឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានឱ្យទាន់ពេលវេលា និងទទួលបានលទ្ធផលជោគជ័យស្របតាមទិសស្លោក "ទីណា មានការលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា"។
លោកជំទាវប្រធាន បានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាស្រុក និងអ្នកពាក់ព័ន្ធទាំងអស់នូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-សូមខិតខំបំពេញភារកិច្ច ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនា កាកបាទក្រហមអឌ្ឍចន្ទក្រហម អន្តរជាតិ រួមមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព
២-សូមធ្វើយ៉ាងណាខិតខំប្រឹងប្រែង បំពេញភារកិច្ច ជួយសង្រ្គោះជនរងគ្រោះឱ្យបានទាន់ពេលវេលា និងដល់ទីកន្លែង
៣-ខិតខំរកមូលនិធិ និងបង្កើតអោយមាន សមាជិកភាពពីសំណាក់ មន្ត្រីរាជការក្រោមឱវាទ សំដៅធានានិរន្តរភាពមូលនិធិ សម្រាប់ជួយជនរងគ្រោះ
៤-គ្រប់គ្រង និងប្រើប្រាស់ថវិកាមូលនិធិ ឱ្យមានប្រសិទ្ធភាព និងតម្លាភាពខ្ពស់
៥-ត្រូវចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ គ្រោះមហន្តរាយនានា និងជំងឺឆ្លងផ្សេងៗ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យបានទាន់ពេលវេលា
៦-ខិតខំប្រមូលទិន្នន័យ ជនចាស់ជរាទីទាល់ក្រ ជនពិការ កុមារកំព្រា ស្ត្រីម៉េម៉ាយក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ ស្រី្តក្រីក្រក្រោយសំរាលកូន ដើម្បីជួយសង្គ្រោះដោយមិនត្រូវទុកនណាម្នាក់ចោលឡើយ៕
ថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ March 28, 2023

អត្ថបទទាក់ទង