រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៤៦ ប្រចាំខែមីនា ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៤៦ ប្រចាំខែមីនា ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកដោយមានការចូលរួមពី លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង១៣ចំណុះឱ្យរដ្ឋបាលស្រុក សរុបចំនួន០៩នាក់ស្រី០១នាក់ ។

ដែលមានរបៀបវារៈដូចខាងក្រោម៖

1.ពិនិត្យ និងកែសម្រួលកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៤៥

2.ពិនិត្យ និងកែសម្រួលរបាយការណ៍ស្តីពីការអនុវត្តការងារ​រដ្ឋបាលស្រុកប្រចាំខែមីនា

3.ផ្សេងៗ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

ខែមីនា 28, 2023

វេលាម៉ោង០៣ៈ៣០នាទីរសៀល

អត្ថបទទាក់ទង