មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '274' WHERE `post_id` = 332715 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកបូទុមសាគរ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកបូទុមសាគរ

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ជំនួសមុខ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមាន សេចក្តីរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយ លោក លោកស្រី ក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្ដីពីការអនុវត្ដផនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមជម្រាបជូន មន្ត្រីបង្គោលការងារគណនេយ្យភាពសង្គមថ្នាក់ ក្រុង ស្រុក តំណាងអង្គការដៃគូអនុវត្ត និងលោក លោកស្រីទាំងអស់ដោយសង្ខេប អំពីទិដ្ឋភាពរួមគណនេយ្យ ភាពសង្គម ដូចតទៅ៖
គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន ឬយើងអាចនិយាយបានម្យ៉ាងទៀតថាគណនេយ្យភាពសង្គម គឺជាដំណើការនៃការផ្សារភ្ជាប់ទំនាក់ ឮទំនងល្អប្រសើររវាងប្រជាពលរដ្ឋ ជាមួយនិងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ បានចូលរួមសម្ដែងមតិ យោបល់ និងចូលរួមតាមដានការបំពេញការងាររបស់មន្ត្រី នៃអង្គភាពផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងសិទ្ធអំណាចប្រជាជន ក្នុងការចូលរួម ការពង្រឹងប្រសិទ្ធភាពនៃ ការចាត់ចែងការងារ ការប្រើប្រាស់ថវិកា និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាប្រកបដោយតម្លាភាព គណនេយ្យភាព តាមរយៈយន្តការ ក្នុងការលើកកម្ពស់នូវភាពងាយស្រួលទទួលបានព័ត៌មាននានា និងចូលរួមត្រួតពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាល។
ដោយយល់ឃើញពីសារៈសំខាន់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានអនុម័ត កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវដល់តួអង្គអនុវត្តទាំងអស់ ដែលរួមមាន(ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ) ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
បន្ទាប់ពី ផែនការយុទ្ធសាស្ត្រ ស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានអនុម័ត គ.ជ.អ.ប បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍និងអង្គការសង្គមស៊ីវិល ដើម្បីរៀបចំជាឯកសារផែនការអនុវត្តគណនេយ្យ ភាពសង្គម (ផ.អ.គ.ស) ដំណាក់កាលទី១ សម្រាប់អនុវត្តរយៈពេល០៣ឆ្នាំ (២០១៦-២០១៨)។
ផ្អែកតាមឯកសារផែនការអនុវត្តការងារគណនេយ្យភាពសង្គម(ផ.អ.គ.ស) បានដាក់ចេញនូវយន្តការ នៃការអនុវត្ត ផែនការអនុវត្តគណនេយ្យភាពសង្គម ជា០២ផ្នែកសំខាន់ៗ ៖
ផ្នែកទី១ យើងហៅថា ផ្នែកផ្គត់ផ្គង់ (ដែលផ្នែកនេះគឺសំដៅទៅលើ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជាមួយគឺជាតួអង្គផ្នែករដ្ឋ) ។
ផ្នែកទី២ យើងហៅថា ផ្នែកតម្រូវការ (ដែលផ្នែកនេះ គឺសំដៅទៅលើប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល និយាយឱ្យងាយយល់ គឺជាតួអង្គមិនមែនរដ្ឋ) ហើយមានក្រុមបង្គោលគឺ អ្នកសម្របសម្រួលសហគមន៍ ដែលជាអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋានដោយមានអង្គការជាអ្នកជ្រើសរើស និងបណ្តុះបណ្តាលពួកគាត់បន្ទាប់មក ក្រុមបង្គោលនេះជាអ្នកដើរតួដោយផ្ទាល់ក្នុងការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន អំពីការងារគណនេយ្យភាពសង្គម។
ផ្អែកលើបទពិសោធន៍ និងភាពជោគជ័យក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ គ.ជ.អ.ប បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ផ.អ.គ.ស) ដំណាក់កាលទី២(២០១៩-២០២៣) ដែលឆ្នាំនេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តក្នុង ដំណាក់កាលទី២នេះ។
ការដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ផ.អ.គ.ស) ដំណាក់កាលទី២ (២០១៩-២០២៣) គឺដើម្បីពង្រឹងយន្តការសម្រាប់អនុវត្តការងារគណនេយ្យភាពទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការនៅទូទាំងប្រទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព សំដៅលើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ។
ផ.អ.គ.ស ដំណាក់កាលទី២ បានពង្រីកតំបន់គោលដៅនៃរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាពនៅទូទាំងប្រទេស ព្រមទាំងពង្រីកវិសាលភាពតំបន់គោលដៅ និងសេវាផ្សេងៗ នៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ថែមទាំងកែលម្អនូវ វិធីសាស្ត្រអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម ដើម្បីទទួលបាននូវគុណភាព ប្រសិទ្ធភាព និងសមិទ្ធផលថ្មីនៃផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២កន្លងទៅនេះ រដ្ឋបាលក្រុងខេមរភូមិន្ទ បានក្លាយជាអង្គភាពគោលដៅអនុវត្តការងារគណនេយ្យភាពសង្គមដោយផ្ទាល់តែម្តង បន្ថែមពីតួនាទី ភារកិច្ចក្នុងនាមជាក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង។ ពោលមានន័យថា ក្រៅពីតួនាទី ភារកិច្ច ជួយសប្របសម្រួល និងគាំទ្រដល់អង្គភាពផ្តល់សេវាទាំងបីក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយ គឺខ្លួនឯងដើរតួជាអង្គភាពផ្តល់សេវា ដោយមានការចូលរួមវាយតម្លៃដាក់ពិន្ទុ ការបិទ ផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ដូចរដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាពផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនាថ្ងៃនេះ ខ្ញុំសង្ឃឹមថា លោក លោកស្រីទាំងអស់ ពិសេស គឺប្រធានអង្គភាពផ្តល់សេវាទាំងបី និង មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក នឹងទទួលបាននូវ ធាតុចូលបន្ថែមទៀត និងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា ដែលមាននៅក្នុងឆ្នាំ២០២២ ដូច្នេះខ្ញុំសូមស្នើដល់លោក លោកស្រី ទាំងអស់ដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ សូមយកចិត្តទុកដាក់ តាមដានស្តាប់ការពន្យល់ ការណែនាំនានា របស់ក្រុមគ្រូបង្គោលថ្នាក់ខេត្ត និងតំណាងអង្គការ ដែលនឹងរួមគ្នា ដើម្បីធ្វើបទបង្ហាញជូនលោក លោកស្រី នាពេលបន្តិចទៀតនេះ៕
ថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល March 29, 2023

អត្ថបទទាក់ទង