មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '405' WHERE `post_id` = 332786 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ស្តីពីវឌ្ឍនភាពនៃការចុះបញ្ជីដីរដ្ឋ ការគ្រប់គ្រងដីរដ្ឋ និងការអនុវត្តកិច្ចការនានាពាក់ព័ន្ធនឹងដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានជម្រាបបញ្ជាក់ជូនអង្គប្រជុំជាថ្មីម្តងទៀតថា ការកាត់ឆ្វៀលដីចេញពីតំបន់ការពារ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងតំបន់គម្របព្រៃឈើឆ្នាំ២០០២ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ និងអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ គឺជាការកាត់ឆ្វៀលដីចេញពីតំបន់ការពារ និងផ្លាស់ប្តូរការគ្រង់គ្រងដីរដ្ឋ ពីការគ្រប់គ្រងដោយក្រសួង មកគ្រប់គ្រងដោយរដ្ឋបាលខេត្តវិញ និងចំពោះការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ក្នុងតំបន់នេះ​ជូនប្រជាពលរដ្ឋ គឺលុះត្រាតែធ្វើការស្នើសូមប្រទានកម្មពីរាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដូច្នេះការចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃដីក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ និងអនុក្រឹត្យលេខ៤៦ នេះ គឺមិនដូចគ្នាជាមួយការចេញប័ណ្ណ នៃទីតាំងដីផ្សេងៗ ដែលមិនស្ថិតក្នុងតំបន់ការពារ ឬដីដែលមិនមានជាប់ពាក់ព័ន្ធនឹងការកាត់ឆ្វៀលឡើយ។
ជាមួយគ្នានេះ លោក សុខ សុទ្ធី បានណែនាំ ដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងសមាជិក នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ដូចខាងក្រោម៖
១-សូម មន្ទីរ អង្គភាព ត្រូវរៀបចំឯកសារ និងដាក់ពាក្យស្នើសូមចុះបញ្ជីដីរដ្ឋ ឱ្យបានគ្រប់ទីតាំង (ដីរដ្ឋដែលគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ ដោយមន្ទីរ អង្គភាព)
២-សូម រដ្ឋបាលក្រុង ស្រុក ជួយពន្លឿនបន្ថែមទៀត នូវការចុះបញ្ជីដីរដ្ឋ
៣-ក្រុមការងារចុះបញ្ជីដីមានលក្ខណៈ ជាប្រព័ន្ធ សូមជួយពន្លឿនការវាស់វែង និងចុះបញ្ជីដីជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័សថែមទៀត
៤-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវពន្លឿនបន្ថែមទៀតនូវការព្រីនប័ណ្ណ/ប្លង់ និងការចេញប័ណ្ណ/ប្លង់ (វិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុ) ដើម្បីចែកជូនប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិ
៥-រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា ក្នុងការជួយការពារ ទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ រំលោភយកចំណីឆ្នេរ ព្រែក…និង សំណង់គ្មានច្បាប់អនុញ្ញាត ផងដែរ៕
ថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល March 29, 2023

អត្ថបទទាក់ទង