រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សយ សឿន ចៅសង្កាត់ស្តីទី សង្កាត់ដងទង់ លោក សុន ពិសិដ្ឋ ជំនួយការហិរញ្ញវត្ថុសង្កាត់ស្មាច់មានជ័យ និងកញ្ញា ង៉ូវ ស្រីរដ្ឋ ជំនួយការហិរញ្ញវត្ថុសង្កាត់ស្ទឹងវែង បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈអនឡាញ Zoom ស្តីពីការប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូលបន្ថែមអំពីដំណើរការនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ឋ (NRMIS) នៅរដ្ឋបាលឃុំ/សង្កាត់ ដំណាក់កាលទី២  ជំហានទី៣

ថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល លោក សយ សឿន ចៅសង្កាត់ស្តីទី សង្កាត់ដងទង់ លោក សុន ពិសិដ្ឋ ជំនួយការហិរញ្ញវត្ថុសង្កាត់ស្មាច់មានជ័យ និងកញ្ញា ង៉ូវ ស្រីរដ្ឋ ជំនួយការហិរញ្ញវត្ថុសង្កាត់ស្ទឹងវែង បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈអនឡាញ Zoom ស្តីពីការប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូលបន្ថែមអំពីដំណើរការនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ឋ (NRMIS) នៅរដ្ឋបាលឃុំ/សង្កាត់ ដំណាក់កាលទី២  ជំហានទី៣  ក្នុងគោលបំណង ដើម្បីមានមូលដ្ឋានក្នុងការរៀបចំប្រព័ន្ធ NRMIS ឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុនចាប់ផ្តើមអនុវត្ត ក្រុមការងារបច្ចេកទេសប្រព័ន្ធ NRMIS នឹងរៀបចំកិច្ចប្រជុំពិភាក្សាអំពីការដាក់ឱ្យដំណើរការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ដើម្បីប្រមូលធាតុចូលបន្ថែម និងបញ្ហាប្រឈមផ្សេងៗទៀត។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង