រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤៦ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤៦ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំព្រែកខ្សាច់ លោកស្រីជំទប់២ឃុំកោះស្ដេច លោកស្រីជំទប់១ឃុំភ្ញីមាស កង័កម្លាំងប្រដាប់អាវុធទាំងបី ស្មៀនឃុំភ្ញីមាស លោក លោកស្រី​ ប្រធាន​ អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក​ ចំពោះរបៀបវារ:រួមមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០២៣របស់រដ្ឋបាលស្រុកគិរីសាគរ
៤.ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលស្រុកគិរីសាគរ
៥.ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សានៃរដ្ឋបាលស្រុកគិរីសាគរ
៦.ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ របស់ក្រុមប្រឹក្សានៃរដ្ឋបាលស្រុកគិរីសាគរ
៧.ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សានៃរដ្ឋបាលស្រុកគិរីសាគរ
៨.ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សានៃរដ្ឋបាលស្រុកគិរីសាគរ
៩.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការរៀបចំការប្រព្រឹត្តិទៅនៃគណៈកម្មការគ្រប់គ្រងគម្រោងជួសជុលរបងសាលាស្រុកគិរីសាគរ ឆ្នាំ២០២៣
១០.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការរៀបចំការប្រព្រឹត្តិទៅនៃគណៈកម្មការគ្រប់គ្រងគម្រោងជួសជុលសាងសង់ផ្លូវបេតុងអាមេរបស់រដ្ឋបាលស្រុកគិរីសាគរ ឆ្នាំ២០២៣
១១.ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
១២.សេចក្តីផ្សេងៗ
នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
………………………………………………………..
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
March 30, 2023

អត្ថបទទាក់ទង