រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឺន ភស្តារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង ចូលរួមធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មដូនពៅ ឃុំជំនាប់ ឃុំប្រឡាយ និងមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្រុកថ្មបាំង ខេត្តកោះកុង

លោក ឈឺន ភស្តារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង តំណាងអោយ លោកស្រី ទួត ហាទីម៉ា អភិបាលស្រុក បានចូលរួមធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋរស់នៅក្នុង ឃុំថ្មដូនពៅ ឃុំជំនាប់ ឃុំប្រឡាយ និងមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្រុកថ្មបាំង ខេត្តកោះកុង នៅសាលាឃុំថ្មដូនពៅ ក្រោមអធិបតីភាព-លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ផ្តល់ជូនអំណោយក្នុង១ឃុំ ទទួលបានមុងចំនួន១០០មុងថ្នាំទំលាក់ព្រូនចំនួន២កំប៉ុង ស្មើរនឹង៤០០គ្រាប់ អោយទៅប៉ុស្ត៍សុខភាពទាំង៣ ឃុំជំនាប់ ប្រឡាយ ថ្មដូនពៅនិងមានការចុះសួរសុខទុក្ខដល់ចាស់ជរា និងស្តី្រមេម៉ាយ តាមខ្នងផ្ទះចំនួន១០គ្រួសារនៅឃុំថ្មដូនពៅ ក្នុង១គ្រួសារ ទទួលបាន អង្ករ ចំនួន១០គីឡូ ត្រីខ១យួរ មុង១ មី១កិះ និងថវិកា២០.០០០រៀល ។

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣

អត្ថបទទាក់ទង