រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពីការលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពីការលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ។

លោកស្រីអភិបាលរងខេត្ត សូមថ្លែងអំណរគុណ ដល់លោក លោកស្រី ជាសមាជិកទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ច ដែលបានដាក់ជូន ដើម្បីឱ្យសម្រេចបានគោលដៅ របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ ស្នើអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការនេះ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ធ្វើយ៉ាងណាផ្តល់កិច្ចសហការ និងជ្រោមជ្រែង ដើម្បីឱ្យនៅក្នុងមូលដ្ឋានគ្មានជំងឺគ្រុនចាញ់។ ដោយឡែកកិច្ចប្រជុំនេះត្រូវធ្វើឡើងជាទៀងទាត់ សម្រាប់ពិនិត្យ ពីវឌ្ឍនភាពការងារ និងធ្វើរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ ៕
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ March 30, 2023

អត្ថបទទាក់ទង