រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឺន ភស្តារ អភិបាលរងស្រុកថ្មបាំងដឹកនាំមន្រ្តីចូលរួមសិក្ខាសាលាបណ្តុះបណ្តា ល និងធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹកនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ

លោក ឈឺន ភស្តារ អភិបាលរងស្រុក លោក អាន គួង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និង លោក ភ្លួង សួង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញចូលរួមសិក្ខាសាលាបណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឃការ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ថ្ងៃអង្គារ ៦ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

អត្ថបទទាក់ទង