រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងជាប្រធានស.ស.យ.ក ស្រុក អមដំណើរ លោកជំទាវឧត្តមសេនីយ៍ឯក.ទៀ តារាសាត ចុះចែកអំណោយនៅសាលាបឋមសិក្សាគគីរជ្រុំ

ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០
.................................................
លោក អន សុធារិទ្ធ អភិបាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មបាំង បានដឹកនាំ មន្រ្តី សមាជិក សមាជិកា សរុប ១៣ ស្រី៥រូប អមដំណើរ លោកជំទាវ ឧត្តមសេនីយ៍ឯក. ទៀ តារាសាត ជាអគ្គនាយករង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងជាម្តាយក្មេក របស់លោកជំទាវ មិថុនាភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាំយកអំណោយជាកង់ចំនួន៥គ្រឿងដែលជាអំណោយរបស់សប្បុរសជន និងអំណោយរបស់លោកជំទាវផ្ទាល់ជូនដល់ សិស្សានុសិស្សចំនួន៣៦នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ៥ក្បាលប៊ិច ២ដើម និងថវិកា ២០០០ រៀល និងលោកគ្រូ ៣នាក់ ក្នុងម្នាក់ៗទទួលបាន៥ ម៉ឺនរៀល ស្ថិតនៅសាលាបឋមសិក្សាគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

ក្នុងឧកាសនោះដែរ លោកជំទាវបានមានមតិណែនាំសិស្សានុសិស្សឱ្យស្គាល់ពីគុណធម៌ ស្គាល់គុណលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ទាំងកំលាំងកាយចិត្ត និងស្មារតីលើការអប់រំ និងសំណូមពរឱ្យ កូនក្មួយសិស្សានុសិស្សត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អនាថ្ងៃខាងមុខ។

អត្ថបទទាក់ទង