រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សាយ ង៉ែត អភិបាល​រងស្រុក តំណាង លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចូលរួមធ្វេីការប្រលែងសត្វអណ្ដេីកសមុទ្រ (ប្រភេទល្មិច) មានទម្ងន់​១២គីឡូក្រាម ទំហំស្នូកបណ្ដោយ ៤៧សង់ទីម៉ែត្រ និងទទឹង ៤៤សង់ទីម៉ែត្រ ដោយបានធ្វេីការកិបស្លាកលេខសម្គាល់ដែលមានលេខ​ KH2443 ដែលអ្នកនេសាទ នេសាទបានដោយចៃដន្យ ស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក​ សាយ ង៉ែត អភិបាល​រងស្រុក តំណាង លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចូលរួមធ្វេីការប្រលែងសត្វអណ្ដេីកសមុទ្រ (ប្រភេទល្មិច) មានទម្ងន់​១២គីឡូក្រាម ទំហំស្នូកបណ្ដោយ ៤៧សង់ទីម៉ែត្រ និងទទឹង ៤៤សង់ទីម៉ែត្រ ដោយបានធ្វេីការកិបស្លាកលេខសម្គាល់ដែលមានលេខ​ KH2443 ដែលអ្នកនេសាទ នេសាទបានដោយចៃដន្យ ស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាល​រង បានអំពាវនាវ និងផ្សព្វផ្សាយជូនដល់ប្រជានេសាទទាំងអស់ សូមមេត្តាចូលរួមថែរក្សា អភិរក្ស និងការពារសត្វអណ្ដេីកសមុទ្រគ្រប់ប្រភេទ និងវារីសត្វសមុទ្រដទៃទៀត ដែលជាប្រភេទសត្វជលផលសមុទ្រកំពុងរងគ្រោះថ្នាក់ នៅក្នុងដែនសមុទ្រកម្ពុជាឲ្យបានគង់វង្ស និងប្រកបដោយចីរភាព សម្រាប់អនាគតកូនចៅជំនាន់ក្រោយរបស់យើង៕
……………
ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី០​២ ខែឧសភា ឆ្នាំ២០២៣

អត្ថបទទាក់ទង