រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពីអនាម័យបរិស្ថានដើម្បីសហគមន៍ស្អាត នៅសហគមន៍អេកូទេសចរណ៍ជីផាត

ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣
មន្ទីរទេសចរណ៍ខេត្តកោះកុងបានរៀបចំកម្មវិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពី អនាម័យបរិស្ថានដើម្បីសហគមន៍ស្អាត នៅសហគមន៍អេកូទេសចរណ៍ជីផាត ដោយមានការចូលរួមពី រដ្ឋបាលស្រុកថ្មបាំង អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងយុវជនកាកបាទក្រហម សរុប ៥៥នាក់។
កម្មវិធីខាងលើធ្វើឡើងក្នុងគោលបំណងរួមចំណែកបំផុស ក្នុងកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍ឱ្យកាន់តែល្អប្រសើរនៅក្នុងសហគមន៍ទេសចរណ៍។

អត្ថបទទាក់ទង