រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគម្រោងរេដបូកឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគម្រោងរេដបូកឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។

ក្នុងគោលបំណង
១/ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគម្រោងរេដបូកឧទ្យានជាតិជួរភ្នំក្រវាញដល់ភាគីពាក់ព័ន្ធ
២/ដើម្បីពិគ្រោះ និងផ្តល់សុពលភាពលើទ្រឹស្តីនៃការផ្លាស់ប្ដូរ (ToC) ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល
៣/ដើម្បីបង្ហាញ និងប្រមូលធាតុចូលលើការត្រួតពិនិត្យផលប៉ះពាល់សហគមន៍ ការត្រួតពិនិត្យផលប៉ះពាល់ជីវៈចម្រុះ និងផែនការតាមដានផលប៉ះពាល់អាកាសធាតុដល់ភាគីពាក់ព័ន្ធ
៤/ដើម្បីចែករំលែកពីដំណើរការសេរីភាពនៃការទទួលបានព័ត៌មានជាមុន និងការយល់ព្រម (FPIC) យន្តការដោះស្រាយបណ្ដឹងតវ៉ា (GRM) និងយន្តការចែករំលែកអត្ថប្រយោជន៍ (BSM)
៥/ដើម្បីចែករំលែកពីវឌ្ឍនភាព និងផែនការសកម្មភាពនៃគម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាល។
ថ្ងៃសុក្រ ៨ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល May 12, 2023

អត្ថបទទាក់ទង