រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះទាំងស្រុង ២ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះទាំងស្រុង ២ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យលោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា សហការជាមួយលោក ភូថង សេរីវុឌ្ឍី អនុប្រធានគណៈកម្មាធិការអនុសាខាស្រែអំបិល បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំជ្រោយស្វាយ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ២គ្រួសារ ក្នុងនោះ បណ្តាលអោយខូចខាតទាំងស្រុង២ខ្នងផ្ទះ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។

មានប្រសាសន៍នាឱកាសនោះ លោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា ភូថង សេរីវុឌ្ឍី អនុប្រធានគណៈកម្មាធិការអនុសាខាស្រែអំបិល​ក៏បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន​បងប្អូន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ក្តី​នឹករឭក អាណិ​ត​អាសូរ និង​សូម​ចូលរួម​រំលែក​នូវ​ការសោកស្តាយ​ជាមួយ​បងប្អូន ដែល​បានទទួល​រងគ្រោះ​ខូចខាត​នូវ​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ដោយសារ​គ្រោះ​អគ្គិភ័យ​នេះ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។ ឯកឧត្តមក៏មានប្រសាសន៍បញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំ ៣ការពារ កុំឱ្យឆ្លងជំងឺផ្សេងៗមានមេរោគកូវីដ-១៩ ជាដើម។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មី១កេះ ត្រីខ១ឡូ ទឹកត្រី៤ដប តង់១ ទឹកសុទ្ធ១កេះ ព្រមទាំងថវិកា ១លានរៀលដូចៗគ្នា ។ដោយឡែកអនុសាខាថវិកា ១០ម៉ឺនរៀល ថវិកាឃុំ៤២ម៉ឺនរៀល អង្ករ១០០គក្រ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ ។

អត្ថបទទាក់ទង