រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការរៀបចំកិច្ចប្រជុំប្រចាំខែ គណៈកម្មការសេវាហិរញ្ញប្បទានមន្ទីរពេទ្យបង្អែកខេត្តកោះកុង

ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣

នៅរសៀលថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មការសេវាហិរញ្ញប្បទាននៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំប្រជុំដោយលោកវេជ្ជបណ្ឌិត ក្រេង សុភា ប្រធានគណៈកម្មការ និងជាអនុប្រធានមន្ទីរពេទ្យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិការនៃគណៈកម្មការទាំងអស់។ កិច្ចប្រជុំនេះមានគោលបំណង បង្ហាញពីចំណូល ចំណាយប្រចាំខែ បញ្ហាដែលជួបប្រទះ សំណូមពរផ្សេងៗ និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រងហិរញ្ញវត្ថុក្នុងមន្ទីរពេទ្យប្រកបដោយគណនេយ្យភាព ។

អត្ថបទទាក់ទង