រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកថ្មបាំសហការជាមួយរដ្ឋបាលឃុំឬស្សីជ្រុំ រៀបចំពិធីរំលឹកទិវាចងចាំ ២០ ឧសភា ២០២៣

រដ្ឋបាលស្រុកថ្មបាំង បានសហការជាមួយរដ្ឋបាលឃុំឬស្សីជ្រុំ បានរៀបចំពិធីរំលឹកទិវាចងចាំ ២០ ឧសភា ២០២៣ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅកាត់ថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ក្រោមអធិបតីភាពលោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាល លោកអធិការ លោកមេបញ្ជាការ ប្រធាន អនុប្រធានការិ. លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ លោកគ្រូ អ្នកគ្រូ ស.ស.យ.ក វិទ្យាល័យ យុវជនកាកបាទក្រហម ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុប 113នាក់ ស្រី 35នាក់ នៅវត្តសិលាមុនីគិរីរង្សី ក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃសៅរ៍ ១ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣

អត្ថបទទាក់ទង