រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាយ ង៉ែត អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការផ្គត់ផ្គង់ទឹក និងអគ្គិសនីប្រើប្រាស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង


ដោយមានការយកចិត្តទុកដាក់ពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់ លោក សាយ ង៉ែត អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការផ្គត់ផ្គង់ទឹក និងអគ្គិសនីប្រើប្រាស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំកោះស្ដេច លោកស្រីអនុភូមិ និងម្ចាស់អាជីវករទឹក និងអគ្គិសនីនៅភូមិកោះស្ដេច នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
គោលបំណងកិច្ចប្រជុំពិនិត្យ ពិភាក្សា រកដំណោះស្រាយពីបញ្ហាទឹក និងអគ្គិសនីប្រើប្រាស់អោយបានប្រសិទ្ធភាព គុណភាព ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋប្រើប្រាស់លើកោះស្ដេច ។
………………………………………………………

ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
May 24, 2023

អត្ថបទទាក់ទង