រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ស្ត្រីជនពិការងាយរងគ្រោះ ឈ្មោះ សួន ពៅ ទទួលអំណោយមនុស្សធម៌ប្រចាំខែពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ស្ត្រីជនពិការងាយរងគ្រោះ ឈ្មោះ សួន ពៅ ទទួលអំណោយមនុស្សធម៌ប្រចាំខែពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៣ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ លោកជំទាវ មិថុនា ភូថង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយក្រុមការងារអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរសង្កាត់ស្ទឹងវែង បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនរៀងរាល់ខែ ដល់ស្ត្រីជនពិការងាយរងគ្រោះ ឈ្មោះ សួន ពៅ អាយុ៥២ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

គូសបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។

ទន្ទឹមនេះក្រុមការងារក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សារអប់រំនានា និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។
សម្ភារដែលសាខាផ្តល់ជូនទទួលបាន៖អង្ករ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ ទឹកត្រី២ដប ព្រមទាំងថវិកាចំនួន៨ម៉ឺនរៀល។

អត្ថបទទាក់ទង