រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអនុញ្ញាតឱ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជា ចូលសម្ដែងការគួរសម និងសម្ភាសន៍

នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអនុញ្ញាតឱ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជា ចូលសម្ដែងការគួរសម និងសម្ភាសន៍យកព័ត៌មានស្ដីពី÷
១/សកម្មភាព លទ្ធផលការអនុវត្តតួនាទីភារកិច្ចនាពេលកន្លងមក និងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ក្នុងរយៈពេល០១ឆ្នាំ២០២២ និង ៤ ខែដើមឆ្នាំ ២០២៣ ដោយធ្វើការប្រៀបធៀបទៅនឹងឆ្នាំ ២០២១។
២/ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងភូមិសាស្ត្រ។
៣/បច្ចុប្បន្នប្រទេសជាតិយើងកំពុងគ្របដណ្ដប់ ដោយសន្តិភាពពេញផ្ទៃប្រទេស ក្រោមការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះក្នុងនាម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង សូមសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋាន សំដៅរួមគ្នាធ្វើឱ្យទឹកដីខេត្តកោះកុង មានសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។
ជាចុងបញ្ចប់លោកមេបញ្ជាការ បានសំណូមពរដល់ប្រជាពលរដ្ឋ សូមសហការជាមួយកងកម្លាំងសមត្ថកិច្ច និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧នាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ May 25, 2023

អត្ថបទទាក់ទង