រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៣

នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម÷
១/ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែឧសភា ទិសដៅការងារខែមិថុនា ឆ្នាំ២០២៣។
២/ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ច ទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារជំនាញនីមួយៗ។
៣/ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
៤/បញ្ហាផ្សេងៗ
សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ និងនាយការិយាល័យចំណុះមន្ទីរ នាយការិយាល័យជំនាញទាំង៣ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងប្រធានស្នាក់ការ៕
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ May 25, 2023

អត្ថបទទាក់ទង