រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសារកុមារកើតរបេងសួត ទទួលបានថវិកាមនុស្សធម៌សម្រាប់ព្យាបាលជំងឺ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

គ្រួសារកុមារកើតរបេងសួត ទទួលបានថវិកាមនុស្សធម៌សម្រាប់ព្យាបាលជំងឺ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ លោកជំទាវ មិថុនា ភូថង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានផ្តល់ជូនថវិកាមួយចំនួន ផ្តល់ជូនគ្រួសារកុមារាឈ្មោះ គៀរ សុវណ្ណផាត់ថាណា អាយុ៩ខែ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង កើតរបេងសួត បណ្តាលអោយស្វិតសួតមួយចំហៀង កំពុងសម្រាកព្យាបាលនៅមន្ទីរគន្ធបុប្ផា ខេត្តសៀមរាប ដោយត្រូវចាក់ថ្នាំបណ្តុះសួតឡើងវិញ ត្រូវសម្រាកពុ្យបាលពី ៣ខែ ទៅ៦ខែ ។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

គូសបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា

អត្ថបទទាក់ទង