មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '261' WHERE `post_id` = 353820 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអនុញ្ញាតជូនក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ចូលជួបសំដែងការគួរសម ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការចុះបំពេញការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅភូមិសាស្រ្តខេត្តកោះកុង ក្នុងឆ្នាំ២០២៣

លោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអនុញ្ញាតជូនក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ចូលជួបសំដែងការគួរសម ដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការចុះបំពេញការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅភូមិសាស្រ្តខេត្តកោះកុង ក្នុងឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត បានធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងារក្នុង២០២២ ដោយបង្ហាញថា ចំនួនក្រុមគោលដៅ ស្នើសុំប័ណ្ណការងារ មានការកើនឡើង គួរឱ្យកត់សម្គាល់។ នៅពេលបច្ចុប្បន្ន ជនបរទេសដែលបម្រើការងារ ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពងាយស្រួល ដោយសារពួកគាត់អាចស្នើសូមប័ណ្ណការងារ តាមរយៈអនឡាន ឬមកធ្វើនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តដោយផ្ទាល់។

លោកបណ្ឌិត សំឃិត វៀន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការរាយការណ៍ពីលទ្ធផលការងារ និងសមិទ្ធផលដែលក្រុមកាងារ ចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកោះកុង សម្រេចបានយ៉ាងល្អប្រសើរ។ រដ្ឋបាលខេត្តកោះកុង នឹងបន្តពង្រឹងកិច្ចសហការ និងផ្សព្វផ្សាយ ដល់ម្ចាស់សហគ្រាសដែលប្រើប្រាស់ហត្ថពលកម្មបរទេស ក្នុងភូមិសាស្រ្តខេត្តកោះកុង ឱ្យយល់ច្បាស់អំពីច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ៕
ថ្ងៃសុក្រ ៧ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ May 26, 2023

អត្ថបទទាក់ទង