ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនិតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់គ្រូបង្គោលនៅស្នងការដ្ឋាន អធិការដ្ឋានទាំង០៧ក្រុង ស្រុក និងភ្នាក់ងារសន្តិសុខបោះឆ្នោត របស់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងធ្វើបទបង្ហាញដោយគ្រូបង្គោល ចំនួន ០៣រូប ដែលបានបញ្ចប់វគ្គសិក្សារយៈពេល ០៣ថ្ងៃ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ៖
-លោកឧត្ដមសេនីយ៍ត្រី ស សារ៉ាត ស្នងការរង ផែនការងារសេនាធិការ
-លោកវរសេនីយ៍ឯក ឡាវ ដែន នាយការិយាល័យសរុបផែនការ
-លោកវរសេនីយ៍ឯក ណាក់ នី នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
ក្នុងនោះមាន ៖
*គ្រូបង្គោលនៅស្នងការដ្ឋាន និងអធិការដ្ឋាន ចំនួន ៣០នាក់ប្រុស
*ភ្នាក់ងារសន្តិសុខបោះឆ្នោតរបស់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ១៧២នាក់ ស្រី ០៥នាក់ (នគរបាល ១៦៣នាក់ ស្រី ០៥នាក់ និងប្រជាការពារ ០៩នាក់ប្រុស)
*ដោយឡែកភ្នាក់ងារសន្តិសុខបោះឆ្នោតនៅសល់ចំនួន ០៥ស្រុក និងបន្តបណ្តុះបណ្តាលឱ្យរួចរាល់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ថ្ងៃសុក្រ ៧ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ May 26, 2023














