លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរជំនាញ អញ្ជើញចូលរួមជាមួយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្ដម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះពិនិត្យសិក្សាទីតាំងស្នើសូមវិនិយោគវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧ ១២៦,៩៣ ហិកតា ស្ថិតនៅ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!