រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៤៨ ប្រចាំខែឧសភា ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៤៨ ប្រចាំខែឧសភា ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកដោយមានការចូលរួមពី តំណាងកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ចំណុះឱ្យរដ្ឋបាលស្រុក មណ្ឌលសុខភាពអណ្ដូងទឹក សរុបចំនួន១៣នាក់ស្រី០១នាក់ ។

ដែលមានរបៀបវារៈដូចខាងក្រោម៖

1.ពិនិត្យ និងកែសម្រួលកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៤៧

2.ពិនិត្យ និងកែសម្រួលរបាយការណ៍ស្តីពីការអនុវត្តការងារ​រដ្ឋបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២៣

3.ផ្សេងៗ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ១០ កើត ខែជេស្ឋ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣

ខែឧសភា 29, 2023

វេលាម៉ោង០២ៈ៣០នាទីរសៀល

អត្ថបទទាក់ទង