រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក និងលោក ប៉ែន សុផាត អភិបាលរងស្រុក បានចុះសំណេះសំណាលសួរទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពផ្លូវដែលជួបការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ មួយខ្សែ ស្ថិតនៅចំណុច មុខវត្តមណ្ឌលសីមារាម

លោក សុខ ភិរម្យ អភិបាលស្រុក លោក ប៉ែន សុផាត អភិបាល រងស្រុក និងដោយមានការចូលរួមពីលោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិ.ដ ន ស ភ ស្រុក លោកស្រី ប្រាក់ គឹមហ៊ន សមាជិកក្រុមប្រឹក្សាឃុំ លោកអនុភូមិនាងកុក បានចុះសំណេះសំណាលសួរទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពផ្លូវដែលជួបការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ មួយខ្សែ ស្ថិតនៅចំណុច មុខវត្តមណ្ឌលសីមារាម ហៅវត្តនាងកុក ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

អត្ថបទទាក់ទង