រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកកិច្ចប្រជុំពិភាក្សាអំពីសំណើរបស់ ក្រុមហ៊ុន អង្គរ ដាតា អ៊ុនហ្វេស្រាក់ញ័រ ឯ.ក ស្នើសូមអនុញ្ញាតជីកដីកប់បំពង់ជ័រ ខួងដីឆ្លងកាត់ផ្លូវ និងដាំបង្គោលបេតុងនៅលើចិញ្ចើមតាមបណ្ដោយផ្លូវ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកកិច្ចប្រជុំពិភាក្សាអំពីសំណើរបស់ ក្រុមហ៊ុន អង្គរ ដាតា អ៊ុនហ្វេស្រាក់ញ័រ ឯ.ក ស្នើសូមអនុញ្ញាតជីកដីកប់បំពង់ជ័រ ខួងដីឆ្លងកាត់ផ្លូវ និងដាំបង្គោលបេតុងនៅលើចិញ្ចើមតាមបណ្ដោយផ្លូវ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំនួនពីរគម្រោង ទី១ ចាប់ពីបង្គោលអគ្គិសនីនៅខាងមុខអគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុន អិល វ៉ាយ ភី រហូតដល់ព្រំដែនកម្ពុជា-ថៃ និងទី២ តាមបណ្ដោយផ្លូវជាតិលេខ៤៨ និងផ្លូវតភ្ជាប់មួយខ្សែទៀត ។
ថ្ងៃពុធ ១២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ May 31, 2023

អត្ថបទទាក់ទង