រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លោក អុឹង គី ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ នៅសាលាឃុំកោះកាពិ ។

ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក អុឹង គី ជំទប់ទី១ឃុំ  តំណាងលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដែលមានសមាសភាពចូលរួម៖ សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ  ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក (ចំនុចឡាំដាំ) ប្រធានប៉ុស្តិ៍សុខភាពឃុំ តំណាងនាយកសាលាអនុវិទ្យាល័យ និងនាយកសាលាបឋមសិក្សាទាំង៣ភូមិ ប្រធានសហគមន៍ទាំង២ភូមិនៃឃុំកោះកាពិ  មេភូមិទាំង៣ភូមិនៃឃុំកោះកាពិ   សរុបចំនួន ១៩ ស្រី ០នាក់   នៅសាលាឃុំកោះកាពិ ៕

អត្ថបទទាក់ទង