រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែងស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែងស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ជម្រាបជូនអង្គពិធី ក្នុងនាមថ្នាក់ដឹកនាំ និងខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្ស រីករាយឥតឧបមា និងសូមសម្តែងនូវការស្វាគមន៍ និងគារវកិច្ចយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមាន ដ៏ថ្លៃថ្លា របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានឆ្លៀតឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាល ខេត្តកោះកុង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នាពេលនេះ។ ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលបានចូលរួមក្នុងពិធីបិទសន្និបាត នាថ្ងៃនេះ។ នាងខ្ញុំសូមអនុញ្ញាត គោរពរាយការណ៍ អំពីលទ្ឋផលនៃអង្គសន្និបាត ជូនសម្តេច ពិជ័យសេនា មេត្តាជ្រាបដូចខាងក្រោម ៖

ចំពោះលទ្ឋផល នៃការបែងចែកក្រុមទាំង៣ ខាងលើ បានដឹកនាំ និងសម្របសម្រួល ការពិភាក្សា ដោយប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បានរកឃើញនូវបញ្ហាប្រឈម និងសំណូមពរសំខាន់ៗ ដូចខាងក្រោម ៖

ចំពោះ ក្រុមទី១ បានពិភាក្សាលើប្រធានបទ “ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព” អង្គសន្និបាតបានលើកជាបញ្ហា និងសំណូមពរ មួយចំនួន ៖

  • បញ្ហាប្រឈម
  • មិនសូវមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព
  • ខ្វះមធ្យោបាយ ថវិកា និងមន្រ្តីសម្រាប់ចុះអនុវត្តការងារ
  • មានការលែងល្បែងស៊ីសងតាមខ្នងផ្ទះមួយចំនួន ដែលធ្វើអោយលំបាកក្នុងការ ចុះបង្ក្រាប
  • ពិបាកគ្រប់គ្រង និងបង្រ្កាបបញ្ហាគ្រឿងញៀន និងខ្វះកិច្ចសហការពីសំណាក់ ប្រជាពលរដ្ឋ
  • ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅមិនទាន់គោរពច្បាប់ឲ្យបានត្រឹមត្រូវ
  • ខ្វះមធ្យោបាយសម្ភារៈសម្រាប់បង្ការ និងពន្លត់អគ្គិភ័យ
  • នៅមានអំពើហឹង្សាក្នុងគ្រួសារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន
  • នៅពុំទាន់មានការចុះអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
  • សំណូមពរ
  • ស្នើសុំការគាំទ្រជាមធ្យោបាយ ថវិកា និងកំលាំងនគរបាលប៉ុស្តិ៍បន្ថែម
  • ស្នើសុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងផលប៉ះពាល់នៃអំពើ ហឹង្សាក្នុងគ្រួសារឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ
  • ស្នើសុំឲ្យមានការបង្កើតមណ្ឌលអប់រំកែប្រែ
  • ស្នើសុំអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធចូលរួមសហការគាំទ្រក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ចំពោះ ក្រុមទី២ បានពិភាក្សាលើប្រធានបទ “បញ្ហាទឹក អគ្គិសនី និងសំរាម” អង្គសន្និបាតបានលើកជាបញ្ហា និងសំណូមពរ មួយចំនួន ៖

  • បញ្ហាប្រឈម
  • ខ្វះទីលានចាក់សំរាមអោយបានត្រឹមត្រូវ
  • ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតអំពីការវេចខ្ចប់ និងទុកដាក់សំរាម
  • ការប្រមូលសំរាមរបស់ក្រុមហ៊ុនមានការយឺតយ៉ាវ
  • ពុំមានក្រុមហ៊ុនចូលវិនិយោគប្រមូលសំរាមនៅតាមស្រុកមួយចំនួន និងគ្មានការចូលរួមពីប្រជាពលរដ្ឋ
  • ខ្វះថវិកាលើប្រព័ន្ធគ្រប់គ្រងសំរាម
  • ការចូលរួមបង់សេវាប្រមូលសំរាមរបស់ប្រជាពលរដ្ឋនៅមានកម្រិត
  • ក្រុង ស្រុក ឃុំ សង្កាត់ មួយចំនួន ខ្វះអគ្គិសនីប្រើប្រាស់
  • ការទូទាត់ថ្លៃអគ្គិសនីគិតជាប្រាក់បាត(ក្រុងខេមរភូមិន្ទ-ស្រុកមណ្ឌលសីមា)
  • ការផ្គត់ផ្គង់ទឹកស្អាតមិនបានគ្រប់គ្រាន់តាមតម្រូវការប្រជាពលរដ្ឋ និងការពង្រីកបណ្តាញទឹកស្អាតនៅមិនទាន់ដល់មូលដ្ឋាន
  • សំណូមពរ
  • ស្នើសុំអោយមានទីលានចាក់សំរាមតាមស្តង់ដារបច្ចេកទេសតាមក្រុង ស្រុក
  • ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានអំពីការគ្រប់គ្រងសំរាម
  • ស្នើសុំទៅអាជ្ញាធរអគ្គិសនី ពង្រីកការតបណ្តាញជូនប្រជាពលរដ្ឋឲ្យបានច្រើន
  • សំណូមពរដល់ក្រុមហ៊ុនជួយចម្រោះទឹកអោយបានថ្លា និងផ្គត់ផ្គង់ទឹកអោយ បានគ្រប់គ្រាន់។

ចំពោះ ក្រុមទី៣ បានពិភាក្សាលើប្រធានបទ “ការផ្តល់សេវារដ្ឋបាលតាមរយៈច្រកចេញចូលតែមួយ” អង្គសន្និបាតបានលើកជាបញ្ហា និងសំណូមពរ មួយចំនួន ៖

  • បញ្ហាប្រឈម
  • ការផ្តល់សេវាលើវិស័យទេសចរណ៍ ត្រូវការឯកសារភ្ជាប់ច្រើន
  • ការផ្តល់សេវាលើវិស័យសំណង់មានភាពយឺតយ៉ាវដោយសារខ្វះមន្រ្តី
  • មានភាពយឺតយ៉ាវក្នុងការចុះត្រួតពិនិត្យការស្នើសុំសេវាសុខាភិបាល
  • សមត្ថភាពមន្រ្តីនៅមានកំរិត
  • ប្រជាពលរដ្ឋពុំទាន់យល់ដឹងបានទូលំទូលាយពីនីតិវិធីនៃការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយ
  • យន្តការច្រកចេញចូលតែមួយក្នុងស្រុកមួយចំនួនមិនមានស្តង់ដារ
  • ទម្រង់ស្នើសុំសេវាពុំមានលក្ខណៈស្តង់ដាររួមមួយ
  • សំណូមពរ
  • ស្នើសុំដាក់សេវាជាកញ្ចប់ (បូករួមទាំងលិខិតបញ្ជាក់ពីអង្គភាពជំនាញ)
  • ស្នើសុំមន្ត្រីជំនាញជួយរៀបចំ និងបំពេញឯកសារឲ្យបានឆាប់រហ័ស
  • ស្នើសុំកាត់បន្ថយសំណុំឯកសារភ្ជាប់ (សំណង់ខ្នាតតូច)
  • ស្នើសុំបង្កើនការតាមដានឯកសារឱ្យបានច្បាស់លាស់
  • ស្នើសុំពន្លឿន មន្ត្រីជំនាញពាក់ព័ន្ធនឹងការចុះត្រួតពិនិត្យអោយបានស្របតាម ឧបសម្ព័ន្ធក្រសួងកំណត់
  • ស្នើសុំសាងសង់អគារការិយាល័យច្រកចេញចូលតែមួយស្តង់ដារនៅតាមស្រុក ដែលមិនទាន់មាន
  • ស្នើសុំក្រសួង កំណត់ឱ្យមានទម្រង់ស្នើរសេវាស្តង់ដាររួមតែមួយ។

ក្រៅពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗដែលបានលើកឡើងពាក់ព័ន្ឋនឹងប្រធាន បទខាងលើ ក៏នៅមានបញ្ហាមួយចំនួន ដូចជា បញ្ហាដីធ្លី ការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋដែលក្រុមនិស្សិតបានវាស់វែងរួច ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ និងបញ្ហា បទល្មើសធនធានធម្មជាតិក្នុងតំបន់អភិរក្ស៕

អត្ថបទទាក់ទង