រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចុះបើកប្រអប់បណ្តឹង នៅពន្ធនាគារខេត្ត

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចុះបើកប្រអប់បណ្តឹង នៅពន្ធនាគារខេត្ត

លោក ហាក់ ឡេង អភិបាលរង នៃអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានអញ្ជើញចុះបើកប្រអប់បណ្តឹង ដែលគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដាក់ដើម្បីទទួលបណ្តឹង សំណើរ ឬសំណូមពររបស់ទណ្ឌិត និងជនជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តកោះកុង។

ជាលទ្ធផល នៃការបើកប្រអប់បានឃើញថា គឺមិនមានលិខិត ឬពាក្យបណ្តឹងអនាមិកណាមួយឡើយ នៅក្នុងប្រអប់ ដែលលទ្ធផលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការគ្រប់គ្រងបានល្អប្រសើររបស់ថ្នាក់ដឹកនាំ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បាននាំយកនូវសៀវភៅចំនួន ៥១ មុខប្រភេទ ស្មើនឹង ៦១ក្បាល ទៅផ្តល់ជូនពន្ធនាគារ ដើម្បីដាក់តម្កល់នៅបណ្ណាល័យ សម្រាប់បម្រើដល់ការអាន ក្រេបយកព័ត៌មាន ចំណេះដឹង និងបំណិន របស់មន្រ្តីពន្ធនាគារ ទណ្ឌិត និងជនជាប់ឃុំ។ ដោយឡែក សម្រាប់កុមារតាមម្តាយជាប់ឃុំចំនួន ០៤នាក់ លោកអភិបាលរងខេត្ត ក៏បាននាំយកនូវសម្ភារក្មេងលេងមួយចំនួន និងឧបត្ថម្ភថវិកា ចំនួន ៥០ ០០០ម៉ឺនរៀល ក្នុង១នាក់ៗ  ផងដែរ។

ជាអនុសាសន៍ណែនាំ លោកអភិបាលរង បានណែនាំដល់ថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងអ្នកពាក់ព័ន្ធ សូមបន្តអនុវត្ត និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ និងកាន់តែល្អប្រសើរថែមទៀត៕
ថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ June 2, 2023

អត្ថបទទាក់ទង