រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ ក្រុមការងាររដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគរបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលអំណោយពីសប្បុរសជនឈ្មោះ វៃ ឈាងជាំង និងលោកស្រី ឈី វិនវិន ម្ចាស់Resort SaGa

តាតៃក្រោម,ថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ ក្រុមការងាររដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគរបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលអំណោយពីសប្បុរសជនឈ្មោះ វៃ ឈាងជាំង និងលោកស្រី ឈី វិនវិន ម្ចាស់Resort SaGa ដើម្បីចែកអំណោយជូនសិស្សានុសិស្ស នៃសាលាបឋមសិក្សាតាតៃ ចំនួន១០០ នាក់ ។ក្នុងនោះសិស្សម្នាក់ៗទទួលបាន កាតាបសិក្សាចំនួន(០១) ខ្មៅដៃចំនួន(០១អប់) មីចំនួន(០១កេស) ទឹកសណ្តែក Lactasoy ចំនួន(០១ឡូរ) នៅសាលាបឋមសិក្សាតាតៃ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង

អត្ថបទទាក់ទង