រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ក្នុងឃុំត្រពាំងរូង

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាង លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មាធិការអនុសាខា បានដឹកនាំសហការី សហការជាមួយអាជ្ញាធរឃុំត្រពាំងរូង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងរំលែកទុក្ខជាមួយនឹងគ្រួសារសព ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីខែឧសភាកន្លងទៅ ដែលតម្តល់សពធ្វើបុណ្យនៅវត្តរូងគិរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

អត្ថបទទាក់ទង