រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានប្រគល់អំណោយដល់គ្រួសារទីទាល់ក្រមួយដែលមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ។

ជួសមុខឱ្យក្រុមគ្រួសារអ្នកជំងឺ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយសសាខា និងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូពីទុក្ខលំបាករបស់ជនងាយរងគ្រោះ ដោយលោកបានចាត់ឱ្យតំណាងសាខានាំយកនូវអំណោយដែលមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្តល់ជូនគ្រួសារទីទាល់ក្រមួយ បន្ទាប់ពីមន្ទីរពេទ្យបានផ្តល់ព័ត៌មានដល់សាខាកាកបាទក្រហមថា មានស្ត្រីម្នាក់មកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងមានជីវភាពក្រក្រី ខ្វះខាតខ្លាំង។

ថ្នាក់ដឹកនាំមន្ទីរពេទ្យជួសមុខឱ្យអ្នកជំងឺ និងក្រុមគ្រួសារ សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះឯកឧត្តម លោកជុំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុងទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសមប្រកបនូវព្រះពុទ្ធពរទាំង​ ៤ប្រការ​គឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង