រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ស្តីពីស្ថានភាពជំងឺកូវីដ-១៩ របស់មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះបន្ទាន់ Emergency Operation Center (EOC)

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ស្តីពីស្ថានភាពជំងឺកូវីដ-១៩ របស់មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះបន្ទាន់ Emergency Operation Center (EOC) ក្រោមអធិបតីភាពលោកវេជ្ជ.លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ។

កិច្ចប្រជុំផ្តោតលើរបៀបវារៈ :
១. ធ្វើតេស្តស្រាវជ្រាវរាល់ករណីសង្ស័យ អ្នកជំងឺផ្លូវដង្ហើម នៅតាមមន្ទីរពេទ្យ
២. ត្រូវធ្វើ Contact Tracing
៣. ពង្រឹកការចាក់វ៉ាក់សាំង
៤. ត្រៀមរៀបចំកន្លែងធ្វើចត្តាឡីស័ក និងតាមមន្ទីរពេទ្យត្រៀមសម្ភារ បរិក្ខា និងគ្រែដេក
៥.សូមឱ្យមន្ទីរពាក់ព័ន្ធ ជួយផ្សព្វផ្សាយអប់រំពីវិធានការការពារ ទៅដល់ប្រជាជននៅតាមសហគមន៍ ពិសេសក្រុមប្រឈមនៅតាម អាហារដ្ឋាន KTV វត្តអារាម កន្លែងម៉ាស្សា ក្លឹបកំសាន្ត រោងចក្រ
៦.ពង្រឹងការងារនៅតាមច្រកព្រំដែន ធ្វើតេស្តអ្នកដំណើរ រាល់ករណីសង្ស័យ
៧. បិទ Poster ស្តីពីវិធានការការពារ
៨.ត្រៀម រៀបចំសម្ភារ សម្រាប់ឆ្លើយតបឱ្យបានគ្រប់គ្រាន់
៩.ធ្វើតេស្តបញ្ជាក់បន្ថែមដោយ PCR ក្រោយវិជ្ជមានតេស្តរហ័ស នៅតាមមន្ទីរពេទ្យ ប្រសិនបើមិនមានត្រូវបញ្ជូនទៅពិនិត្យនៅ NIPHឬ IPC។
ថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ June 2, 2023

អត្ថបទទាក់ទង