រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម និងជាប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ បានដឹកនាំ លោក លោកស្រី សមាជិក ចុះសួសុខទុក្ខ និងពិនិត្យជំងឺ ព្រមទាំង នាំគ្រឿងឧបភោគបរិភោគ និងថវិកា ជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងមានជំងឺប្រចាំកាយ ចំនួន ០៣គ្រួសារ

ឃុំតាតៃក្រោម,ថ្ងៃសៅរ៍ ១៥ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម និងជាប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ បានដឹកនាំ លោក លោកស្រី សមាជិក ចុះសួសុខទុក្ខ និងពិនិត្យជំងឺ ព្រមទាំង នាំគ្រឿងឧបភោគបរិភោគ និងថវិកា ជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងមានជំងឺប្រចាំកាយ ចំនួន ០៣គ្រួសារ ១.ឈ្មោះ ប៊ុន ចន្ធី ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម២.ឈ្មោះ នាក់ ណែម ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម៣.ឈ្មោះ លឹម ឡុប ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅភូមិកោះអណ្ដែត ឃុំតាតៃក្រោមដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូ ប្រេងឆា ១ដប ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ២ដប ស្ករស ១គីឡូ ប៊ីចេងកន្លះគីឡូ អំបិល ១គីឡូ មីម៉ាម៉ា ១កេស ត្រីខកំប៉ុង ១០កំប៉ុង ទឹកផ្លែឈើចំនួន ០៦កំប៉ុង និងថវិកា ចំនួន ៥០,០០០រៀល។

អត្ថបទទាក់ទង