រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា តំណាងដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា នាយកសាខា ក្រុមប្រតិបត្តិសាខា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ព្រឹទ្ធាចារ្យ រួន សិង្ហផាន់ អតីតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី១ (១៩៨៣ ដល់ ១៩៨៨)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា តំណាងដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា នាយកសាខា ក្រុមប្រតិបត្តិសាខា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ព្រឹទ្ធាចារ្យ រួន សិង្ហផាន់ អតីតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី១ (១៩៨៣ ដល់ ១៩៨៨) នៅគេហដ្ឋាន ឯកឧត្តម។
ក្នុងឱកាសនេះ ឯកឧត្តមអនុប្រធាន បានសម្តែងនូវការគោរព នឹករលឹកចំពោះឯកឧត្តមព្រឹទ្ធាចារ្យ ដែលជាឥស្សរជនម្នាក់ដែល មួយជីវិតឯកឧត្តម ព្រឹទ្ធាចារ្យ បានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុង​​បុព្វហេតុ ការងារមនុស្សធម៌ ជាតិមាតុភូមិរាប់មិនអស់។

ឯកឧត្តមអនុប្រធាន សូមគោរពជូនពរឯកឧត្តម ព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយ ទាំងពួងជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ព្រមទាំងជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។
ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

អត្ថបទទាក់ទង