រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកបូទុមសាគរ

ស្រុកបូទុមសាគរ៖ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និង លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីបើកវគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកបូទុមសាគរ ក្នុងគោលបំណងឱ្យមានជនបង្គោលគេហទំព័រនៅថ្នាក់ស្រុក និងការដាក់ឱ្យដំណើរការសារអេឡិចត្រូនិច « botumsakor@kohkong.gov.kh » ។

ក្នុងឱកាសនោះ លោក ហាក់ ឡេង បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ខេត្តដែលខិតខំចុះជួយរដ្ឋបាលស្រុក ដើម្បីអាចរៀបចំព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព និងស្នើសុំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ពង្រឹងការបញ្ជូនព័ត៌មានឱ្យបានទាន់ពេលវេលា៕


អត្ថបទទាក់ទង