រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកគិរីសាគរ

ស្រុកគិរីសាគរ៖ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និង លោក ណឹម ភារម្យ អភិបាលរងនៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញជាគណៈអធិបតីបើកវគ្គផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅរដ្ឋបាលស្រុកគិរីសាគរ ក្នុងគោលបំណងឱ្យមានជនបង្គោលគេហទំព័រនៅថ្នាក់ស្រុក និងការដាក់ឱ្យដំណើរការសារអេឡិចត្រូនិច « kirisakor@kohkong.gov.kh » ។

លោក អ៊ុក សុតា បានលើកឡើងថា ដោយទទួលបានគោលការណ៍ឯកភាពពីលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្ត បានចុះជួយជំរុញ និងជំនួយបច្ចេកទេសដល់រដ្ឋបាលស្រុកគិរីសាគរ ដើម្បីឱ្យការបង្កើតព័ត៌មានកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាជូនសារធារណជន ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ទន្ទឹមនេះ លោកនាយករងរដ្ឋបាលសាលាខេត្ត សូមពាំនាំនូវប្រសាសន៍សំណូមពររបស់ថ្នាក់ដឹកនាំខេត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

  • សូមរៀបចំបង្កើតក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យារបស់រដ្ឋបាលស្រុក តាមរយៈសេចក្តីសម្រេចដោយកំណត់សមាសភាព និងតួនាទីភារកិច្ចឱ្យបានច្បាស់លាស់។
  • រៀបចំបំពាក់ឱ្យមាន Wi-Fi នៅទីតាំងអគាររដ្ឋបាលស្រុក និងសម្ភារបច្ចេកទេសដល់ក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីជួយសម្រួលដល់ការបង្ហោះ និងបញ្ជូនព័ត៌មានទៅវិញទៅមកមានភាពងាយស្រួល។

លោក ណឹម ភារម្យ អភិបាលរងនៃគណៈអភិបាលស្រុកគិរីសាគរ បានមានប្រសាសន៍ថា មន្ត្រីបង្គោលថ្នាក់ស្រុកនឹងខិតខំសហការជាមួយក្រុមការងារថ្នាក់ខេត្តឱ្យការរៀបចំព័ត៌មានបានល្អប្រសើរ និងសំណូមពរឱ្យមានកិច្ចពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យបានឆាប់រហ័យ ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕

ប្រភព៖ រស់ ជីវិន


អត្ថបទទាក់ទង