រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំ សំអុល អភិបាលរងស្រុកកោះកុង ដឹកនាំក្រុមអ្នកវាយតម្លៃ ចុះវាយតម្លៃជាប្រចាំអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅឃុំជ្រោយប្រស់

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក សំ សំអុល អភិបាលរង និង លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងជាអ្នកវាយតម្លៃគម្រោងអាហារូបត្ថម្ភថ្នាក់ស្រុក បានចុះទៅវាយតម្លៃជាប្រចាំសម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា របស់រដ្ឋបាលឃុំជ្រោយប្រស់  នៅសាលាឃុំជ្រោយប្រស់។

សមាសភាពចូលរួមមានលោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃ្មុំ និងជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញវត្ថុឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ ។

អត្ថបទទាក់ទង